ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោក ចាន់ រស្មី និង លោក ខែម ធាណាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរ បានអញ្ជេីញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា រាជធានី-ខេត្ត ឆ្នាំ២០២៥-២០២៧ និងនិតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរងទទួលបន្ទុកការងារហិរញ្ញវត្ថុ ប្រធានអង្គភាពលទ្ធកម្ម និងប្រធានការិយាល័យរដ្ឋបាលថ្នាក់ក្រោមជាតិ។ នៅសាលប្រជុំតូចនៃមន្ទីរ សហវ ។